(ម៉ូស្គូ)៖ ក្រុមខ្លាំងសាំបា ប្រេស៊ីល រកបាន៣ពិន្ទុជាលើកទី១ ក្រោយយកឈ្នះកូស្តារីកា ២-០ ទាំងលំបាកនៅចុងម៉ោងដែលទើបចប់មុននេះបន្តិចនៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
២គ្រាប់ជ័យជម្នះរបស់ប្រេស៊ីល កើតឡើងនៅនាទីទី៩០+១ ដោយកីឡាករ Philippe Coutinho ក្រោយទទួលបានបាល់ពីមិត្តរួមជាតិ Gabriel Jesus និង Neymar នៅនាទីទី៩០+៥ ដើម្បីបាន ៤ពិន្ទុឡើងទៅឈរលេខ១ ក្នុងពូល E បណ្តោះអាសន្នក្នុងជុំទី២នេះ។
ការបរាជ័យជាលើកទី២ នេះ ក្រោយចាញ់ស៊ែប៊ី ១-០ នៅថ្ងៃបើកឆាកពូល E បានធ្វើឲ្យកូស្តារីកា ក្លាយជាក្រុមទី៥ ដែលហាលអាវពី World Cup 2018 វគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក និងជម្រើសជាតិប៉េរ៉ូ៕