ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨! (Photo inside)
22-06-2018 18:43
(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ម្រាមដៃកណ្តាលមួយ ត្រូវបានសមាជិកសភាអាមេរិក លើកស្វាគមន៍អនុប្រធានាធិបតី Pence នៅទីក្រុង Philadelphia។
២៖ តុលាការឥណ្ឌូណេស៊ី ផ្តន្ទាទោសប្រហារជីវិត ដល់មេដឹកនាំក្រុមសកម្មប្រយុទ្ធ បណ្តាញ ISIS ឈ្មោះ Aman Abdurrahman។
៣៖ អូស្ត្រាលីប្រើបច្ចេកវិទ្យាដ៏ 3D Modelling ដើម្បីបង្កើនការស្វែងយល់ពីខ្មោចនាវាមុជទឹករបស់ខ្លួន ដែលបានលិចតាំងពីសម័យសង្គ្រាមលោក។
៤៖ CEO ក្រុមហ៊ុន Intel បង្ខំចិត្តលាលែងពីតំណែង ដោយសារការស្និទ្ធស្នាលជាមួយបុគ្គលិកម្នាក់ ផ្ទុយនឹងច្បាប់ក្រុមហ៊ុន។
៥៖ ភរិយាលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើល នៅតំបន់ព្រំដែនម៉ិចស៊ីកូ-អាមេរិក ខណៈមានការរិះគន់លើអាវដែលលោកស្រីពាក់។
៦៖ ភ្នំភ្លើង Shinmoe ផ្ទុះឡើងជាថ្មីទៀតហើយ នៅខេត្តភាគនិរតីប្រទេសជប៉ុន។
៧៖ កិច្ចប្រជុំពាក់ព័ន្ធវិស័យមនុស្សធម៌ និងការជួបជុំក្រុមគ្រួសារកូរ៉េទាំងពីរ ចាប់ផ្តើមប្រព្រឹត្តទៅ។