(ម៉ូស្គូ)៖ អតីតក្រុមជើងឯក World Cup ៥សម័យកាលប្រេស៊ីល នឹងត្រូវប៉ះក្រុមមកពីតំបន់អាមេរិកខាងជើង កូស្តារីកា នាក្បាលព្រលប់ម៉ោង ៧យប់នេះមុនគេ ក្នុងចំណោម ៣គូសំខាន់រាត្រីថ្ងៃសុក្រ ទី២២ ខែមិថុនា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ប្រេស៊ីល ទើបតែមាន១ពិន្ទុនៅឡើយទេ បន្ទាប់ពីត្រូវបានកីឡាករស្វីស រកគ្រាប់តាមស្មើ ១-១ កាលពីប្រកួតជុំទី១ ប្រចាំពូល E ខណៈក្រុមកំពូលតារាងស៊ែប៊ី បានយកឈ្នះកូស្តារីកា ១-០ នៅថ្ងៃនោះដែរ ដែលធ្វើឲ្យក្រុមសាំបាមួយនេះ រឹតតែស្វិតស្វាញខ្លាំងឡើងសម្រាប់រាត្រីដែលជាការប្រកួតក្នុងជុំទី២ និងស៊ែប៊ី ត្រូវប៉ះក្រុមអឺរ៉ុបដូចគ្នា ស្វីស នៅម៉ោង ១រំលងអាធ្រាត្រ។
យ៉ាងណាមិញ ១គូទៀតដើម្បីបញ្ចប់ជុំទី២នៃពូល D គឺជាការជួបគ្នារវាងអាយឡែន (Iceland) ប៉ះក្រុមមកពីទ្វីបអាហ្រ្វិក នីហ្សេរីយ៉ា ចាប់ផ្តើមម៉ោង ១០យប់នេះថ្ងៃសុក្រ ទី២២ ខែមិថុនា ដែលជា១ប្រកួតកាត់ដ៏សំខាន់សម្រាប់នីហ្សេរីយ៉ា មុនទៅប៉ះអាហ្សង់ទីន នៅជុំទី៣ បញ្ចប់វគ្គជម្រុះសន្សំពិន្ទុនៃពូល D នៅថ្ងៃទី២៧ ខែមិថុនា៕