(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មាន់គកបារាំង បានកក់អីមួយរួចហើយនៅវគ្គ១៦ក្រុមនៃ FIFA World Cup 2018 នៅរុស្ស៊ី ក្រោយយកឈ្នះគូប្រជែងប៉េរូ ១-០ វគ្គជម្រុះសន្សំពិន្ទុនៃពូល C ក្នុងជើងទី២នារាត្រីនេះ។
១គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯក World Cup 1998 បារាំង កើតឡើងនៅនាទីទី៣៨ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe។ ជ័យជម្នះក្នុងប្រកួតទី២នេះ ធ្វើឲ្យក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបមួយនេះ រកបាន ៦ពិន្ទុ ហើយក៏អាចឡើងទៅកាន់វគ្គ១៦ក្រុមដោយសុវត្ថិភាព ទោះបីប្រកួតក្រោយក្រុមគេត្រូវចាញ់ក៏ដោយនោះ។
ខណៈដែលក្រុមបារាំងរីករាយជាមួយជ័យជម្នះរបស់ខ្លួន តែក្រុមប៉េរូ ក៏ជោរជន់ដោយទឹកភ្នែក បន្ទាប់ពីក្រុមគេក្លាយទៅក្រុមទី៤ ត្រូវហាលអាវជ្រុះចេញពីវគ្គជម្រុះក្នុងពូលសន្សំពិន្ទុជាមួយអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងជម្រើសជាតិម៉ារ៉ុក៕