(ឡុងដ៍)៖ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាលើកដំបូងរបស់ចក្រភពអង់គ្លេស ដែលត្រូវបង់ដើម្បីអាចដើរចេញពីសហភាពអឺរ៉ុប ដោយស្របច្បាប់នោះ ត្រូវបានបញ្ជូលទៅកាន់ព្រះរាជវាំង Buckingham ហើយ ដើម្បីថ្វាយម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ ធ្វើការសម្រេចព្រះទ័យ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ចំពោះការរៀបចំកញ្ចប់ទឹកប្រាក់នេះ គឺត្រូវបានគេមើលឃើញថា មានភាពលឿនស្ទើរមិនគួរឲ្យជឿដោយធ្វើការឆ្លងកាត់ពីមួយតំណាក់កាល ទៅមួយតំណាក់កាលទៅតាមនីតិវិធីនៃចក្រភពអង់គ្លេស ទើបឈានទៅដល់តំណាក់កាលចុងក្រោយ នោះគឺថ្វាយការអនុម័តកញ្ចប់ថវិកាដោយសភានេះ ទៅដល់ម្ចាស់ក្សត្រីអង់គ្លេស ធ្វើការសម្រេចព្រះទ័យជាចុងក្រោយតែម្តង។
គួរបញ្ជាក់ថា ការបោះឆ្នោតក្នុងសភាអង់គ្លេស ទៅលើសេចក្តីព្រាងនៃកញ្ចប់ថវិកាដើម្បី ឲ្យចក្រភពនេះចាកចេញពីអឺរ៉ុបនោះ គឺមានសំឡេងគាំទ្រ ៣១៩ ទល់នឹងសំឡេងប្រឆាំង ៣០៣ ដែលជាការអនុម័តមួយប្រកបដោយសំឡេងប្រកៀកប្រកិតបំផុត។ អង់គ្លេសក៏ត្រូវតែប្រាកដឲ្យច្បាស់ថែមទៀតថា ទោះបីជាខ្លួនត្រូវចាកចេញពីអឺរ៉ុបជាផ្លូវការ នៅប៉ុន្មានឆ្នាំខាងមុខនេះទៀតក៏ដោយ ក៏ទំនាក់ទំនងជាមួយសហភាពនេះ ត្រូវនៅតែបន្តទៅមុខល្អដដែល៕