(ម៉ូស្គួ)៖ ក្រុមបាល់ទាត់ដាណឺម៉ាក បន្តរកបាន១ពិន្ទុបន្ថែម បន្ទាប់ពីមិនអាចរកជ័យជម្នះលើក្រុមបាល់ទាត់អូស្រ្តាលី ដោយធ្វើបានត្រឹមស្មើ (១-១) ប៉ុណ្ណោះ។
ដាណឺម៉ាក បានបើកការនាំមុខ១គ្រាប់មុនតាំងពីនាទីទី៦ តែត្រូវបានក្រុមពីទ្វីបអាស៊ី អូស្រ្តាលី តាមស្មើវិញនៅនាទីទី៣៣ ដោយបាល់ប៉េណាល់ទី (ពិន័យ ១១ម៉ែត្រ)។
ការរកបាន ១ពិន្ទុបានធ្វើឲ្យដាណឺម៉ាក រកបាន ៤ពិន្ទុឡើងទៅឈរនៅកំពូលតារាងនៃពូល C ជាបណ្តោះអាសន្ន មុនពេលបារាំង ប៉ះប៉េរូ នៅម៉ោង១០យប់នេះ៕