Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិថ្មី៖ គិលានុបដ្ឋាយិកាជប៉ុន​ប្រមាណ​ជិត ៥០% «ត្រូវអ្នក​ជំងឺបៀតបៀតផ្លូវភេទ​ទាំង​បង្ខំ» ពេលទៅ​​ផ្តល់សេវា​ថែទាំ​ដល់ផ្ទះ!

21-06-2018 16:55

(តូក្យូ)៖ ការស្ទង់មតិមួយរបស់​សមាគមជាតិ នៃ​សេវាថែទាំងសុខភាពជប៉ុន​បានឱ្យដឹងថា គិលានុបដ្ឋាយិកា​បម្រើសេវាមើលថែ​ជំងឺដល់ផ្ទះ ជាងពាក់​កណ្ដាល បានអះអាង​ថា ពួកគេបានទទួល​ការរំលោភពាន ឬការបៀតបៀន​មួយចំនួនពីសំណាក់​អ្នកជំងឺរបស់​ខ្លួន។ នេះ​បើ តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមការ​ស្ទង់មតិរបស់​សមាគមខាងលើ ចំនួនគិលានុបដ្ឋាយិកា​មើលថែអ្នក​ជំងឺតាមផ្ទះ បានកើនឡើង​ខ្ពស់គួរឱ្យកត់សម្គាល់ ហើយមនុស្ស​ចាស់មួយចំនួន ​ពេញចិត្តនឹងទទួល​សេវាកម្មមើលថែនេះ ​នៅក្នុងផ្ទះ​របស់ខ្លួន​ឯង ដែលនេះ​មានន័យថា គិលានុបដ្ឋាយិកា​ម្នាក់ត្រូវទៅផ្ទះអ្នក​ជំងឺតែម្នាក់​ឯង។

ដោយឡែក នៅក្នុងការ​សាកសួរ​គិលានុបដ្ឋាយិកា ១១,១៦០នាក់ ពាក់ព័ន្ធនឹង​ការ​បៀតបៀនផ្លូវភេទ​ នៅចន្លោះ​ពី​ខែកុម្ភៈ និងខែមីនា អ្នកទាំងនេះ​ជាងពាក់កណ្ដាល​បានឆ្លើយថា «មាន»។ លើសពីនេះ​ទៅទៀត ៥៣ភាគរយបានឆ្លើយថា ពួកគេត្រូវបានអ្នកជំងឺ​បៀតបៀន​ខាងផ្លូវចិត្ត, ៤៥ភាគរយផ្លូវកាយ និង ៤៨ភាគរយទៀតអះអាងថា «ទទួលរង​ការរំលោភ​បំពាន​ផ្លូវភេទ»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិខាងលើដដែល រាល់ការបៀតបៀន​គ្រប់ទម្រង់ទាំងអស់ មាន ៣០ភាគរយ​ឆ្លើយថា ពួកគេរងការឈឺ​ចាប់ពីការរំលោភបំពាន​ទាំងនេះ​កាលពីឆ្នាំមុន ខណៈអ្នកផ្សេង​ទៀតថា ត្រូវបានអ្នកជំងឺ​ស្រែកគំហក ស្ទាប​អង្អែល និងបង្ខំ​ឱ្យពួកគេ មើលវិដេអូ​អាសអាភាស​ទៀតផង៕