(ម៉ូស្គូ)៖ ក្រោយទទួលបានត្រឹម ១ពិន្ទុបន្ទាប់ពីប្រកួតស្មើ ១-១ ទល់នឹងអាយឡែន នាថ្ងៃបើកឆាកពូល D បានធ្វើឲ្យក្រុម ជម្រើសជាតិអាហ្សង់ទីន ត្រូវការឈ្នះនារាត្រីនេះពេលជួបក្រូអាត ក្នុងចំណោម ៣គូពិសេសប្រចាំរាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនានេះ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។
គូដំបូងដែលចាប់ផ្តើមមុនគេនារាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា គឺជាការជួបគ្នារវាងដាយណឺម៉ាក ប៉ះក្រុមខ្លាំងប្រចាំទ្វីបអាស៊ី អូស្រ្តាលី ចាប់ផ្តើមម៉ោង ៧យប់នេះដែលជាការប្រកួតជុំទី២ វគ្គសន្សំពិន្ទុនៃពូល C មុនពេលមាន់គកបារាំង នឹងប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន ប៉េរូ នៅម៉ោង ១០យប់ មុនពេលអតីតម្ចាស់ជើងឯក World Cup ២សម័យអាហ្សង់ទីន នឹងត្រូវប៉ះក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុប ក្រូអាត នាម៉ោង ១រំលងអាធ្រាត្រ ដែលជាការប្រ កួតសន្សំពិន្ទុក្នុងពូល C។
យ៉ាងណាក៏ដោយ ៣ពិន្ទុយប់នេះ សំខាន់ខ្លាំងណាស់សម្រាប់ក្រុមដែលកីឡាករល្បីលំដាប់ពិភពលោក Lionel Messi ដើម្បីមានក្តៅសង្ឃឹមឡើងទៅវគ្គបន្ត ខណៈដែលខ្សែប្រយុទ្ធមកពីក្លឹបអេស្ប៉ាញ FC Barcelona ទាត់បាល់ពិន័យ ១១ម៉ែត្រអត់ចូល ១គ្រាប់នៅនាទីទី៦៤ កាលជួបអាយឡែននៅ១ប្រកួតនៅ World Cup 2018៕