Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញ នឹងប៉ះអ៉ីរ៉ង់ ជាប្រវត្តិសាស្រ្តនៅ World Cup 2018 នាម៉ោង១រំលងអាធ្រាត្រនេះ

21-06-2018 00:46

(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ នឹងប៉ះគ្នាជាលើកទី១ ប្រវត្តិសាស្រ្តដែលនឹងចាប់ផ្តើមនាម៉ោង១រំលងអាធ្រាត្រនេះ វគ្គសន្សំពិន្ទុប្រចាំពូល B ជុំទី២ នៃព្រឹត្តិការបាល់ទាត់ពិភពលោក World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។

អតីតម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ អេស្ប៉ាញ មិនដែលមានប្រវត្តិលេងចាញ់ក្រុមណាមួយនៅទ្វីបអាស៊ីឡើយ ក្នុងយុទ្ធនាការ World Cup ដោយធ្លាប់ជួបក្រុមអាស៊ី ៤ដង ឈ្នះ២ និងស្មើ២ ខណៈក្រុមដែលឈ្នះកៅអីនៅ World Cup 2018 អ៉ីរ៉ង់ នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ី ក៏មិនដែលមានប្រវត្តិលេងឈ្នះក្រុមនៅអឺរ៉ុបម្តងណាដែរ ពោលគឺធ្លាប់ជួប ក្រុមនៅអឺរ៉ុប៦ដង ចាញ់៥ និងស្មើ១។

ក្រុមដែលកំពុងឈរនៅលេខ១ បណ្តោះអាសន្នប្រចាំពូល B អ៉ីរ៉ង់អាចនឹងធ្វើការធ្ងន់ដ្បិតត្រូវជួបក្រុមកំពុងត្រូវបានពិន្ទុ អេស្ប៉ាញ ដែលទើបរកបាន ១ពិន្ទុឡើយ ក្រោយលេងស្មើ ដោយលទ្ធផល ៣-៣ ពេលជួបព័រទុយហ្គាល់នៅថ្ងៃបើកឆាក ពូល B តែអេស្ប៉ាញធ្លាប់ចាញ់ក្រុមនៅអាស៊ី កូរ៉េខាងត្បូងម្តងដោយបាល់ប៉េណាល់ទី កាលពី World Cup 2002 ដោយកាលនោះ ប្រេស៊ីល ជាអ្នកឈ្នះជើងឯក ក្រោយបំបាក់អាល្លឺម៉ង់ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ៕