(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មន្ត្រីអាមេរិកពីររូបបានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមនីតិវិធីប្រគល់អដ្ឋិធាតុទាហានអាមេរិក ដែលស្លាប់ចោលឆ្អឹងនៅក្នុងសង្រ្គាមកូរ៉េ ត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីតតោន នៅរយៈពេលពីរថ្ងៃខាងមុខនេះ៕
២៖ ទីភ្នាក់ងារស្វែងរក និងជួយសង្រ្គោះឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនមនុស្សបាត់ខ្លួនបន្ទាប់ពីទូកដឹកអ្នកដំណើរ មួយគ្រឿងក្រឡាប់លិចនៅឯបឹង តូបា (Toba) ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង នៃភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ បានកើនដល់ ១៨០នាក់ហើយ៕
៣៖ អង្គការ NASA បានឲ្យដឹងនាពេលថ្មីៗនេះថា ដុំថ្មអវកាសតូចមួយ បានធ្លាក់ទៅបុកចំភពអង្គារ (Mars) កាលពីមួយទសវត្សរ៍មុន៕
៤៖ យន្ដហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងជាច្រើនកន្លែងរបស់ក្រុមសកម្ម ប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីពួកគេបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ចូលទឹកដីអ៊ីស្រាអែល៕
៥៖ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន កើនដល់យ៉ាងតិច ៤៥នាក់ រួមទាំងសមាជិកក្រុមសកម្មប្រយុទ្ធ ១៦នាក់ បានបាត់បង់ជីវិតបន្ទាប់ពីពួកឧទ្ទាមតាលីបង់ បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យ នៅក្នុងខេត្តភាគខាងលិចចំនួនពីរ នៃប្រទេសអាស៊ីខាងត្បូងមួយនេះ៕
៦៖ ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិក ដែលបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC)៕