(ហ្សាកាតា)៖ មនុស្សយ៉ាងហោចណាស់១២៨នាក់ បានបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់លិចនៅឯបឹង Toba ស្ថិតក្នុងខេត្តស៊ូម៉ាត្រាភាគខាងជើង នៃភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងបា្រប់ Reuters មន្ត្រីជួយសង្រ្គោះម្នាក់ បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សជាច្រើននាក់បានរាយការណ៍ថាបានបាត់សាច់ ញាតិរបស់ពួកគេ នៅក្នុងហេតុការណ៍លិចទូកដឹកអ្នកដំណើរ ដែលដំបូងឡើយអាជ្ញាធរអះអាងថាមានផ្ទុកអ្នកដំណើរតែ៨០នាក់ ប៉ុណ្ណោះ។ ទូកដឹកអ្នកដំណើរនេះ បានចាកចេញពីកំពង់ផែ Simanindo ក្នុងស្រុក Samosir ដែលមានចំងាយ ១.៦១គីឡូម៉ែត្រ ពីគោលដៅធ្វើដំណើរគឺតំបន់ Tigaras Parapat នៃស្រុក Simalungun។ «
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់លិចទូកនេះ មិនទាន់ត្រូវបានគេកំណត់ឱ្យច្បាស់នៅឡើយទេ ហើយក៏មិនទាន់មានការអះអាងពី ចំនួនអ្នកដំណើរសរុបជិះនៅលើទូកនោះដែរ។ ចំណែកឯ ប្រតិបត្តិការជួយសង្រ្គោះនឹងបន្តធ្វើឡើងនៅថ្ងៃពុធស្អែកនេះ ខណៈមនុស្ស ១៨នាក់ត្រូវបានជួយសង្រ្គោះ៕