(ម៉ូស្គូ)៖ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន បានយកឈ្នះក្រុមខ្លាំងកូឡុំប៊ី ២-១ ដើម្បីទទួលបាន ៣ពិន្ទុឡើងទៅឈរលេខ១ បណ្តោះអាសន្ននៃពូល H ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។
ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Mordovia Arena ជប៉ុន បាននាំមុខ១គ្រាប់ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ ត្រឹមចាប់លេងបាន៤នាទីប៉ុណ្ណោះ ទាត់ដោយកីឡាករ Shinji Kagawa នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤២៨២៥នាក់
យ៉ាងណាមិញ កូឡុំប៊ីបានតាមស្មើ ១-១ នៅនាទីទី៣៩ ដោយបាល់ហ្រ្វីឃីក មុនពេលកីឡាករជប៉ុន តែតគ្រាប់ជ័យជម្នះនៅនាទីទី៧៣
តាមរយ:ជ័យជន្នះនេះដែរ បានធ្វើអោយក្រុមខ្លាំងនៅអាស៊ីសងសឹកកូឡុំប៊ីបានសម្រេចវិញ ក្រោយពួកគេបានចាញ់ស្ពឹកមុខកាលពី World Cup 2014 នៅប្រេស៊ីល ក្នុងវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា៕