(ម៉ូស្គូ)៖ ៣ប្រកួតបន្តនៅយប់នេះ ប្រចាំថ្ងៃទី៦ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ស្របពេលម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមជម្រើសជាតិមកពីអាហ្រ្វិក អេហ្ស៊ីប នៅម៉ោង ១រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

ក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី នឹងត្រូវប៉ះក្រុមលេខ១ ប្រចាំទ្វីបអាស៊ី សាម៉ូរៃខៀវជប៉ុន នាម៉ោង ៧យប់ថ្ងៃអង្គារ ទី១៩ ខែមិថុនា មុនពេលក្រុមនៅអឺរ៉ុប ប៉ូឡូញ ត្រូវជួបក្រុមមកពីទ្វីបអាហ្រ្វិក សេណាហ្គាល់ នៅម៉ោង ១០យប់នៃការ ប្រកួតសន្សំពិន្ទុនៃពូល H ចុងក្រោយគេក្នុងចំណោមទាំង ៨ពូល ស្មើនឹង ៣២ប្រទេស។

យ៉ាងណាមិញ សម្រាប់គូចុងក្រោយគេ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបក្រុមរបស់ Mahamed Salah នាម៉ោង ១រំលងអាធ្រាត្រ ដែលជាការប្រកួតក្នុងជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ក្រោយពេលរុស្ស៊ីបានបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ នៅថ្ងៃបើកឆាក មុនពេលអេហ្ស៊ីប បានចាញ់អ៊ុយរូហ្គាយ ១-០ នៅនាទីចុងម៉ោង៕