(សេអ៊ូល)៖ ទាហានជើងទឹកកូរ៉េខាងត្បូងម្នាក់ បានរងរបួសធ្ងន់ធ្ងរនៅថ្ងៃអង្គារនេះ ក្រោយមានហេតុការណ៍ផ្ទុះដ៏សម្បើមមួយ នៅក្នុងនាវាចម្បាំងមួយគ្រឿងនៅឯតំបន់ដែនទឹក នៃឆ្នេរភាគអាគ្នេយ៍ប្រទេស។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមយ៉ុនហាប់ នាវាចម្បាំងឈ្មោះ ម៉ាសាន (Masan) មានទម្ងន់ ១,៥០០តោន បានដឹកនាំការធ្វើលំហាត់សឹកបាញ់គ្រាប់ពិត នៅម៉ោងប្រមាណ ១២៖២០១នាទីថ្ងៃត្រង់ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ដែនទឹកនៃទីក្រុងឆ្នេរ តុងយ៉ុង (Tongyong) ស្ថិតនៅក្នុងខេត្ត គ្យុងសាង (Gyeongsang) ខាងត្បូង។
គួរជម្រាបថា បើតាមយ៉ុនហាប់ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេរាយការណ៍ថា បានកើតនៅក្នុងវានាចម្បាំង Masan។ ប៉ុន្តែមូលហេតុពិតប្រាកដ មិនទាន់កំណត់ច្បាស់នៅឡើយទេ រីឯទាហានម្នាក់ដែលរងគ្រោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ៕