(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានលត់ក្រុមមកពីអាមេរិកខាងជើង ប៉ាណាម៉ា ៣-០ ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល G បណ្តោះអាសន្ននៃ World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្រុមដែលកំពុងឡើងជើងខ្លាំងនៅអឺរ៉ុប ប៊ែលហ្ស៊ិកបានបើកការនាំមុខគ្រាប់ទី១ នៅនាទីទី៤៧ ពោលគឺទើបចាប់ផ្តើមលេងវគ្គទី២ បាន២នាទីប៉ុណ្តោះ
ជាមួយគ្នានោះ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Roberto Martinez មិនធ្វើអោយអ្នកទស្សនាផ្ទាល់ប្រមាណ ៤៣២៥៧នាក់ អស់សង្ឃឹមឡើយ ដោយបន្ថែម២គ្រាប់ទៀតនៅនាទីទី៦៩ និងនាទីទី៧៥ ពីការធ្វើបានសម្រេចដោយកីឡាករRomelu Lukaku មកពីក្លឹប Manchester United៕