(ម៉ូស្គូ)៖​ ក្រុមខ្លាំងប៊ែលហ្ស៊ិក​ នឹងត្រូវប៉ះក្រុមមកពីអាមេរិកខាងជើង​ ប៉ាណាម៉ា​ នាម៉ោង​ ១០យប់នេះ​ បើកឆាកពូល​ G នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ប៊ែលហ្ស៊ិកមិនធ្លាប់មានប្រវត្តិជួបប៉ាណាម៉ា​ ពីមុនមកទេ​ តែជាក្រុមដែលមិនធ្លាប់ឈ្នះ​ និងរងជើងឯក​ World Cup ដូចគ្នា​ ខណ:ប៉ាណាម៉ា​ ទើបតែបានឡើមកលេង​ពានពិភពលោកនេះ​ ជាលើកទី១ប្រវត្តិសាស្រ្ត

តែយ៉ាងណា​ ប៉ាណាម៉ា​ អាចនឹងធ្វើការធ្ងន់​ ដ្បិតត្រូវជួបក្រុមខ្លាំងនៅអឺរ៉ុប​ ប៊ែលហ្សិកដែលត្រូវការពិន្ទុជាចាំបាច់​ និងសំបូរទៅដោយកីឡាករលេងល្អជាច្រើន៕