(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត រកបាន៣ដំបូង ដើម្បីឡើងទៅឈរលេខ២ នៃពូលF បណ្តោះអាសន្ន ក្រោយយកឈ្នះកូរ៉េខាងត្បូង ១-០ នៅ World Cup 2018 ។
១គ្រាប់ជ័យជម្នះរបស់ស៊ុយអែតកើតឡើងនៅនាទីទី៦៤ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ បន្ទាប់ពីខ្សែការពារកូរ៉េទាក់ជើងក្នុងប្រអប់គ្រោះថ្នាក់
៣ពិន្ទុដំបូងនេះដែរ បានជួយក្រុមកំពុងឡើងជើងដែលបានទម្លាក់ហូឡង់ និងអ៊ីតាលីក្នុងវគ្គជម្រុះប្រចាំទ្វីបអឺរ៉ុបនោះ ឡើងទៅឈរនៅលេខ២ បណ្តោះអាសន្នក្នុងពូល F តាមពីក្រោយមិចស៊ិក ដែលបានយកឈ្នះអាល្លឺម៉ង់ ១-០ យប់មិញនេះ៕