(អាមេរិក)៖ យានអវកាស Juno របស់អង្គការ NASA ដែលកំពុងសិក្សានៅជុំវិញភពព្រហស្បតិ៍ (Jupiter) នោះ នៅតែបន្តបាញ់បញ្ជូនរូបភាពដ៏អស្ចារ្យជាច្រើនសន្លឹក នៃភពឧស្ម័នយក្សនេះ មកកាន់ភពផែនដីវិញ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្វែងយល់បន្ថែម និងអ្នកគាំទ្រនានាទស្សនាជាការកម្សាន្ត។ ខាងក្រោមនេះ គឺជារូបភាពថ្មីៗចំនួន ០៦សន្លឹក របស់ភពព្រហស្បតិ៍៖
១៖ យានអវកាស Juno បានទៅដល់គន្លងរបស់ Jupiter កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយចាប់តាំងពីពេលនោះមក បានបន្តបញ្ជូនរូបភាពអស្ចារ្យៗជាច្រើនសន្លឹកមកផែនដី។ ក្នុងរូបភាពនេះ ព្យុះក្រហមយក្ស ដែលគេហៅថា Great Red Spot ត្រូវបានមើលថា ហ៊ុមព័ទ្ធជុំវិញដោយតំបន់ព្យុះដទៃៗទៀត។
២៖ នៅក្នុងរូបភាពនេះ ដែលថតបាននៅខែឧសភា ឆ្នាំ២០១៨ ទស្សនីយភាពដ៏ល្អប្លែកនៃភពព្រហស្បតិ៍ ពីប៉ូលខាងត្បូងរបស់វា ធ្វើឲ្យចំណុច Great Red Spot ហាក់ដូចជាស្ថិតនៅតំបន់ភាគខាងជើង។ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួន យាន Juno នឹងត្រូវអង្គារ NASA បញ្ជាទម្លាក់ខ្លួនកម្ទេចចោល ចូលទៅក្នុងបរិយាកាសរបស់ Jupiter។
៣៖ រូបភាពមួយទៀតកាលពីឧសភានេះ ស្តែងឲ្យឃើញពីអឌ្ឍគោលខាងត្បូង របស់ភពព្រហស្បតិ៍។ បេសកកម្មចម្បងៗរបស់ Jupiter រួមមានការវាស់វែងសមាសធាតុផ្សំ ដែនទំនាញ និងដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍។
៤៖ នៅក្នុងរូបភាពថ្មីនេះ ដែលបញ្ចេញដោយ NASA យើងអ្នកមើលឃើញយ៉ាងច្បាស់ពីសណ្ឋានព្យុះវិលកួចយ៉ាងខ្មួលខ្មាញ់ នៅលើផ្ទៃរបស់ភពព្រហស្បតិ៍។ អ្នកវិទ្យាសាស្រ្តយល់ថា តំបន់ធំខ្មៅៗ គឺជាកន្លែងដែលពពក ឬព្យុះរបស់ Jupiter មានជម្រៅជ្រៅៗ។
៥៖ ផ្លូវខ្យល់ដែលគេហៅថា Jet Stream ឈ្មោះ Jet N2 នៅក្នុងរូបភាពនេះ កំពុងធ្វើចលនាឆ្លងកាត់បរិយាកាសរបស់ភពព្រហស្បតិ៍។
៦៖ តាមរយៈរូបភាពជាច្រើនថតបានពី Jupiter យានអវកាស Juno បានរកឃើញថា បាតុភូតរន្ទះនៅលើភពឧស្ម័នយក្សនេះ គឺមានលក្ខណៈជាច្រើនស្រដៀងនឹងរន្ទះនៅផែនដី ហើយក៏មានលក្ខណៈផ្ទុយគ្នាច្រើនផងដែរ៕