(ម៉ូស្គូ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ បានដំណើរការប្រកួត ៤ថ្ងៃមកហើយដែលមានប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះ ជាមួយនឹង៣គូចាប់ផ្តើមយប់នេះ។
ក្រុមនៅអឺរ៉ុប ស៊ុយអែត ត្រូវជួបក្រុមខ្លាំងនៅអាស៊ី កូរ៉េខាងត្បូង នាម៉ោង ៧យប់នេះ វគ្គជម្រុះសន្សំពិន្ទុនៃពូល F បន្ទាប់ពីក្រុមការពារជើងឯក អាល្លឺមង់ ចាញ់មិចស៊ិក ១-០ យប់មិញនេះ ដោយមិននឹកស្មាន។
សម្រាប់ក្រុមដែលកំពុងឈរនៅលេខ៣ ក្នុង FIFA Ranking ប៊ែលហ្ស៊ិក ត្រូវជួបប៉ាណាម៉ា នៅម៉ោង១០យប់ ដែលជាការប្រកួតបើកឆាកនៃពូល G មុនអង់គ្លេស ប៉ះទុយនេស៊ី នៅម៉ោង ១រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។
សម្រាប់ពូល H នឹងចាប់ផ្តើមប្រកួតថ្ងៃស្អែក ក្នុងនាមជាពូលចុងក្រោយគេទាំង ៣២ប្រទេសនៃវគ្គសន្សំពិន្ទុ៕