(តូក្យូ)៖ អាជ្ញាធរជប៉ុនបានអះអាងថា មនុស្ស ០២នាក់បានស្លាប់ និងជាច្រើននាក់របួស នៅក្នុងគ្រោះរញ្ជួយដីកំរិត ៥.៩រ៉ិចទ័រ ដែលបាន វាយប្រហារលើទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុននៅម៉ោង ៧៖៥៨នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីកំរិត ៥.៩រ៉ិចទ័រនេះ មានជំរៅរញ្ជួយទៅក្នុងដី ១៥.៤គីឡូម៉ែត្រ។ ប៉ុន្តែពុំទាន់មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ ខណៈរថភ្លើងល្បឿនលឿន Shinkansen ត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន។ រីឯក្រុម អាជ្ញាធរក៏បានបញ្ជាក់ដែរថា ពុំមានបញ្ហាណាមួយត្រូវបានរកឃើញលើរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុងតំបន់នោះទេ៕