.
(ម៉ូស្គូ)៖ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃអាទិត្យទី១៧ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ែប៊ី ឈ្នះ កូស្តារីកា, ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ, ខណៈ ប្រេស៊ីល ស្មើ ស្វីស។ សូមទស្សនាវិដេអូ Highlight...
ទី១៖ ស៊ែបី ឈ្នះ កូស្តារីកា ១-០ ស៊ុតបញ្ចូលទីដោយបាល់ Free kick ពីសំណាក់កីឡាករ Alexadrew Kolarov នៅនាទីទី៥៩។
ទី២៖ ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ ១-០ នៅនាទីទី៣៥ ដោយកីឡាករ H. LOZANO។
ទី៣៖ ជើងខ្លាំង ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស ១-១ ដោយការស៊ុតបញ្ជូលទីនាំមុខដោយកីឡាករប្រេស៊ីល P. Coutinho ពាក់លេខ១១ នៅនាទីទី២០ ចំណែកក្រុមជំរើសជាតិស្វីស តែតបាល់បញ្ជូលទីប្រេស៊ីលវិញ ដោយកីឡាករ Zuber ពាក់ស្លាកលេខ១៤ នៅនាទីទី៥០៕