(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃចន្ទនេះ បានរាយការណ៍ថាគ្រោះរញ្ជួយដីកំរិត៥.៩រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Osaka ភាគខាងលិចប្រទេសជប៉ុន នៅម៉ោង៧៖៥៨នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីកំរិត៥.៩រ៉ិចទ័រនេះ មានជំរៅរញ្ជួយទៅក្នុងដី១៥.៤គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗ ពុំទាន់ មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ការបំផិ្លចបំផ្លាញ ឬក៏ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ៕