(ម៉ូស្គូ)៖ ការប្រកួតក្នុងពូល E រវាងក្រុមជម្រើសជាតិប្រេស៊ីល ប៉ះស្វីស បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងជំនួបដំបូងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នាយប់ឆ្លងចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
ប្រេស៊ីលរកបាន១គ្រាប់មុន នាំមុខស្វីសក្នុងតង់ទី១ ដោយការស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករលេខ១១ Philippe Coutinho នៅនាទីទី២០ និងនៅតង់ទី២ ក្រុមស្វីសបានតាមស្មើ 1-1 ដោយការតែតបាល់បញ្ចូលទីរបស់កីឡាករលេខ១៤ Steven Zuber នៅនាទីទី៥០៕