(ម៉ូស្គូ)៖ ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ និងត្រូវប៉ះគូប្រជែងចាស់មិចស៊ិក នាម៉ោង ១០យប់នេះនៅ World Cup 2018 ក្នុងប្រទេសរុស្ស៊ី វគ្គសន្សំពិន្ទុនៃពូល F ដែលត្រូវបានអ្នកគាំទ្រការប្រកួតបាល់ទាត់ពិភពលោកចាត់ទុកជាគូពិសេស និងជក់ចិត្តសម្រាប់រាត្រីនេះ។
អាល្លឺម៉ង់ ក្រុមលេខ១ ប្រចាំទ្វីបអឺរ៉ុប និងកំពុងឈរនៅកំពូលតារាង FIFA Ranking ផងនោះ ធ្លាប់ជួបមិចស៊ិក ២ដងនាពេលកន្លងមក ដោយឈ្នះ ២-១ កាលពី World Cup 1998 នៅបារាំង និងបំបាក់ ៤-១ ក្នុងពានអន្តរទ្វីប FIFA Confederations Cup ដែលទើបបញ្ចប់ទៅថ្មីៗនៅប្រទេសរុស្ស៊ី នាឆ្នាំ២០១៧។
កីឡាករសំខាន់របស់អាល្លឺម៉ង់រួមមាន អ្នកចាំទី Manuel Neuer ម្ចាស់ស្រោមដៃមាស World Cup 2014, Thomas Muller, Toni Kroos, Mesut Ozil ជាមួយនឹងរបាំងការពារដ៏រឹងមាំ Jerome Botoang និង Mats Hummels។
ចំណែកកម្លាំងរបស់ក្រុមមកពីតំបន់អាមេរិកខាងជើង មិចស៊ិកវិញមាន Javier Hernandez, Carlos Vela, Hector Herrera និងអ្នកចាំទី Guilermo Ochoa៕