(ម៉ូស្គូ)៖ ៣ប្រកួតនៅរាត្រីថ្ងៃអាទិត្យ ទី១៧ ខែមិថុនានេះក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី រួមមាន ស៊ែប៊ី ប៉ះកូស្តារីកា, ប្រេស៊ីល ជួបស្វីស និងក្រុមការពារជើងឯក អាល្លឺម៉ង់ ប៉ះម៉ិចស៊ិក។
ក្រុមនៅអឺរ៉ុប ស៊ែប៊ី ត្រូវជួបក្រុមមកពីអាមេរិកខាងជើង កូស្តារីកា នាម៉ោង៧យប់នេះ មុនពេលក្រុមមកពីអាមេរិកឡាទីន ប្រេស៊ីល ត្រូវជួបក្រុមនៅអឺរ៉ុប ស្វីស នាម៉ោង១រំលងអាធ្រាត្រ វគ្គជម្រុះសន្សំពិន្ទុនៃពូល E។
រីឯក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ ដែលប្រកួតនៅម៉ោង ១០យប់នេះ ដោយត្រូវប៉ះម៉ិចស៊ិច គឺជាការប្រកួតសន្សំពិន្ទុនៃពូល F។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ បានដំណើរការប្រកួត ៣ថ្ងៃមកហើយចាប់ពីថ្ងៃទី២៤ ខែមិថុនា ស្មើនឹង ៨ប្រកួត ដោយនៅសល់តែ ៥៦ប្រកួតទៀត៕