(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ស្ថិតក្នុងទ្វីបអឺរ៉ុប ដាណាម៉ាក បានយកឈ្នះគូប្រជែងប៉េរូ ១-០ ដើម្បីបាន ៣ពិន្ទឡើងទៅឈរលេខ២ ពូល C បណ្តោះអាសន្ននៃ World Cup 2018 នៅរុស្ស៊ី។
១គ្រាប់ជ័យជម្នះរបស់ដាយណឺម៉ាក កើតឡើងនៅនាទី៥៩ ដោយកីឡាករ Yussuf Poulsen ក្រោយទទួលបាល់ពី Christian Erikesn ។
ជ័យជម្នះនេះក៏ផ្តល់ការខកចិត្តដល់ក្រុមពីអាមេរិឡាំទីន ប៉េរូ ខណ:ប៉េណាល់ទី១គ្រាប់អត់ចូល នៅចុងម៉ោងនៃវគ្គទី១ ដោយធ្លាក់ទៅឈរនៅបាតតារាងនៃពូល C ស្របពេលបារាំង លេខ១ បន្ទាប់ពីឈ្នះ អូស្រ្តាលី ២-១៕