(ម៉ូស្គូ)៖ យន្តហោះខ្នាតតូចប្រភេទ Yak-52 បានធ្លាក់នៅតំបន់ Altai ដែនដីភាគខាងត្បូង នៃប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើទាំងអស់ ០២នាក់ ស្លាប់បាត់បង់ជីវិត។ នេះបើតាមការសេចក្តីរាយការណ៍ព័ត៌មាន ពីភ្នាក់ងារសង្គ្រោះបន្ទាន់រុស្ស៊ី ដែលស៊ីនហួរទទួលបាន នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
សម្រាប់យន្តហោះដែលបានធ្លាក់ខាងលើនេះ គឺជាប្រភេទយន្តហោះខ្នាតតូច ដែលនៅសល់តាំងពីសម័យអតីតសហភាពសូវៀត បានធ្លាក់នៅក្បែរផ្លូវចុះចត និងហោះហើររបស់វាតែម្តង កាលពីវេលាម៉ោង ១៣៖០០នាទីរសៀល ថ្ងៃសៅរ៍នេះ ម៉ោងនៅទីក្រុងម៉ូស្គូ ប៉ុន្តែវាមិនបានបង្កការខូចខាតដល់អ្វីមួយនៅលើដីនោះឡើយ។
ក្រុមសង្គ្រោះត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ខណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕