(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ផ្ទុះភ្នំភ្លើងនៅភាគនិរតីប្រទេសជប៉ុន ខណៈកម្អែរផេះកញ្ជ្រោលឡើងលើមេឃកម្ពស់៤.៧គីឡូម៉ែត្រ។
២៖ តុលាការអាមេរិកាត់ទោសស្រ្តីម្នាក់ដាក់ពន្ធនាគារ២៥ឆ្នាំ សម្រាប់ការធ្វើឃាតយុវតីចិនវ័យ១៩ឆ្នាំម្នាក់ ដែលជានិស្សិតផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Arizona State University នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីឆ្នាំ២០១៦។
៣៖ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe ដែលទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីណៃពិដោ។
៤៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្តេជ្ញាកសាងកងទ័ពជើងទឹក ឲ្យកាន់តែខ្លាំងក្លា នៅអំឡុងពេលចុះធ្វើអធិការកិច្ច។
៥៖ ព្យុះបោកបក់លើទីក្រុង Qingdao ប្រទេសចិនមានសភាសាហាវខ្លាំង ដោយសូម្បីតែសត្វ បង្គារ បង្កង មឹក និងត្រី ក៏ត្រូវទឹកបោកទៅទើលើកញ្ចក់ឡាន។
៦៖ ក្រសួងការបរទេសអាមេរិក ចេញសេចក្តីព្រមានពីអំពើភេរវកម្មក្នុងថ្ងៃប្រកួត World Cup និងប្រាប់ប្រជាជនខ្លួនឲ្យគិតឡើងវិញមុនទៅរុស្ស៊ី
៧៖ ទីបំផុតចិនប្រកាស ដំឡើងពន្ធនាំចូលផលិតផលពីអាមេរិកវិញ ក្នុងតម្លៃ៥០ពាន់លានដុល្លារដូចគ្នា។