Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិន «ប្តេជ្ញាកសាងកងទ័ពជើងទឹក ឲ្យកាន់តែខ្លាំងក្លា...»

16-06-2018 12:28

(ប៉េកាំង)៖ ប្រធានាធិបតីិចិន លោក ស៊ី ជិនពីង បានអះអាងថា ប្រទេសចិននឹងបង្កើនសមត្ថភាពកងទ័ពជើងទឹក ឲ្យកាន់តែខ្លាំងក្លាឡើង ដើម្បីបំពេញបេសកកម្មបម្រើដល់បក្ស និងប្រជាជនចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធាននៃគណកម្មការមជ្ឈិមយោធា (CMC) បានទស្សនកិច្ចទៅកាន់ទីបញ្ជាការទ័ពជើងទឹកភាគខាងជើង ដែលស្ថិតក្រោមចំណុះនៃកងទ័ពរំដោះប្រជាជនចិន ខណៈដែលបញ្ហាគ្រប់គ្រងសន្តិសុខដែនសមុទ្រ កាន់តែក្លាយជាប្រធានបទក្តៅគគុក សម្រាប់ថ្នាក់តំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងនៃការត្រួតពិនិត្យនោះ ប្រធានាធិបតីចិនរូបនេះ បានអំពាវនាវឲ្យគ្រប់កងពលជើងទឹកទាំងអស់របស់មហាយក្សចិន ខិតខំប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកសក្តានុពលយោធាជើងទឹក ឲ្យឈានទៅរករជ្ជកាលថ្មី ជាមួយនិងភាពស្មោះត្រង់ បច្ចេកទេសខ្ពស់ និងការធ្វើប្រតិបត្តិការនានាដោយអនុឡោមទៅតាមច្បាប់៕