(ម៉ូស្គូ)៖ ៤គូពិសេសសម្រាប់ថ្ងៃទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក្នុងនោះមាន ក្រុមជម្រើសជាតិមាន់គកបារាំង ប៉ះអូស្រ្តាលីចាប់ផ្តើមពីម៉ោង ១៧៖០០នាទីល្ងាចមុនគេ វគ្គសន្សំពិន្ទុនៃពូល C មុនពេលប៉េរូ ជួបដាយណឺម៉ាក នៅម៉ោង ២៣៖០០នាទី។
ក្រុមមាន់គកបារាំង ជាអតីតជើងឯក World Cup ឆ្នាំ១៩៩៨ នៅក្នុងទឹកដីរបស់ខ្លួន ដែលនឹងត្រូវប្រជែងទល់នឹងអូស្រ្តាលី នៅកីឡដ្ឋាន Kazan Arena ស្ថិតក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៊ីចាប់ផ្តើមពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ មុនពេលប៉េរូ ជួបដាយណឺម៉ាក នៅម៉ោង ២៣៖០០នាទីយប់ក្នុងនាមស្ថិតក្នុងពូល C ដូចគ្នា នៅកីឡដ្ឋាន Mordovia ស្ថិតក្នុងទីក្រុង Saransk។
សម្រាប់ឯក ២គូនៅក្នុងពូល D វិញម្តងគឺជាការជួបគ្នារវាងក្រុមជើងរងឯក World Cup 2014 អាហ្សង់ទីនមកពីតំបន់ អាមេរិកឡាទីន ត្រូវប៉ះក្រុមនៅអឺរ៉ុប អ៊ីស្លង់ នៅម៉ោង ២០៖០០នាទីយប់ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា មុនក្រូអាត ប៉ះក្រុមមកពីអាហ្រ្វិក នីហ្សេរីយ៉ា ឆ្លងថ្ងៃនៅម៉ោង ២៖០០នាទីរំលអាធ្រាត្រ។
គួរបញ្ជាក់ផងដែរថា វគ្គសន្សំពិន្ទុក្នុងពូល ចាប់ពី A ដល់ពូល H នឹងបន្តរហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ទើបចប់ ដោយក្នុងនោះជ្រើសរើសតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេប្រចាំពូលនីមួយៗ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ៕