(ម៉ូស្គូ)៖ ក្រុមបាល់ទាត់អ៉ីរ៉ង់ ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះម៉ារ៉ុក ដោយលទ្ធផល ១-០ ប្រចាំពូល B នៃ World Cup 2018 នៅប្រទេសរុស្ស៊ីនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៦២៥៤៨នាក់។
មួយគ្រាប់ជ័យជម្នះរបស់អ៉ីរ៉ង់ កើតឡើងនៅនាទីទី៩០+ (៥) ដែលជាគ្រាប់បាល់តែតបញ្ចូលទីខ្លួនឯងរបស់កីឡាករ Bouhaddouz។
នេះជាការប្រកួតបើកឆាកនៃពូល B ក្នុងប្រកួតទី៣ នៃ World Cup 2018 មុនពេលអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយ ព័រទុយហ្គាល់ នៅនាម៉ោង១រំលងអាធ្រាត្រយប់នេះទៀត៕