Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ារ៉ុក ប៉ះអ៊ីរ៉ង់ នៅម៉ោង ១០យប់នេះវគ្គសន្សំពិន្ទុនៃពូល B នៅ World Cup 2018

15-06-2018 21:30

(ម៉ូស្គូ)៖ ក្រុមបាល់កទាត់ជម្រើសជាតិមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក នឹងត្រូវប៉ះក្រុមអាស៊ី អ៊ីរ៉ង់ នាម៉ោង ១០យប់នេះវគ្គជម្រុះ សន្សំពិន្ទុនៃពូល B នៃព្រឹត្តិការណ៍ FIFA World Cup 2018។

ការប្រកួតនេះដែរនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Krestovsky ស្ថិតក្នុងទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ី នាម៉ោង ១០យប់ថ្ងៃសុក្រ ទី១៥ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) ដោយមានលោក Cuneyt Cakir ជនជាតិតួកគី ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលាន៕