(ម៉ូស្គូ)៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ រកបាន៣ពិន្ទុុ ក្រោយយកឈ្នះអេហ្ស៊ីប ១-០ ប្រចាំពូល A នៃ World Cup 2018 នៅរុស្ស៊ី។ កីឡាករខ្សែការពារ Jose Gimenes ជាអ្នកតែតបញ្ចូលទី១គ្រាប់នៅនាទីទី៨៩ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Sanchez នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ២៧០០០នាក់។
៣ពិន្ទុនេះដែរ បានធ្វើឲ្យអតីតម្ចាស់ជើងឯក ២សម័យកាលអ៊ុយរូហ្គាយឡើងទៅឈរលេខ២ ក្នុងពូល A បណ្តោះអាសន្ន តាមពីក្រោយម្ចាស់ផ្ទះរុស្ស៊ី ដែលបានបំបាក់ អារ៉ាប៊ីសាអូឌីត ៥-០ អ៊ុយរូហ្គាយ ត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី ខណ: អេហ្សីប ប៉ះអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពូល A ដដែល៕