Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ផ្ទះរុស្ស៊ី ប៉ះអារ៉ាប៊ីសាអូឌីត ម៉ោង ១០យប់នេះ បើកឆាក World Cup 2018 នៅរុស្ស៊ី (តារាងការប្រកួត)

14-06-2018 11:24

(ម៉ូស្គូ)៖ រាត្រីម៉ោង ២២៖០០នាទីយប់នេះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 លើកទី២១ នឹងចាប់ផ្តើមប្រកួតជាផ្លូវការហើយ ដោយមានក្រុមជម្រើសជាតិរុស្ស៊ី ត្រូវប៉ះអារ៉ាប៊ីសាអូឌីត បើកឆាកនៃពូល A មុនគេ នៅកីឡដ្ឋានស្ថិតក្នុងទីក្រុងម៉ូស្គូតែម្តង។

តាមរយៈគេហទំព័រកីឡា Sportskeeda បានចេញផ្សាយថា រវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតធ្លាប់ជួបគ្នាតែម្តងគត់នៅក្នុង ជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ១៩៩៣ ដោយកាលនោះ រុស្ស៊ីបានចាញ់អារ៉ាប៊ីសាអូឌីត ៤-២ និងជួបគ្នាផ្លូវការ ក្នុងពាន World Cup 2018 ដែលនឹងចាប់ផ្តើមនាម៉ោង ២២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនានេះ។

រុស្ស៊ី ជាក្រុមដែលមានចំណាត់ថ្នាក់ស្ថិតក្នុងលេខរៀងទី៧០ ខណៈដែលអារ៉ាប៊ីសាអូឌីត ស្ថិតនៅលេខ៦៧ នៃ FIFA Ranking ក្នុងនាមជាក្រុមដែលមិនធ្លាប់ឈ្នះពាន World Cup និងរងជើងឯកដូចគ្នា។

ខាងក្រោមនេះ អង្គភាពសារព័ត៌មាន Fresh News សូមបង្ហាញជូនកាលបរិច្ឆេទ ក៏ដូចជាម៉ោងលេងជាក់លាក់នៃការ ប្រកួតសន្សំពិន្ទុក្នុងពូល (វគ្គ៣២ក្រុម) ចាប់ពីពូល A រហូតដល់ពូល H ដោយមាន៤ក្រុមក្នុងមួយពូលមានដូចក្នុងតារាងខាងក្រោមនេះ៖