(ប៉ារីស)៖ តំបន់មួយនៅក្នុងសង្កាត់លេខ១០នៃទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានបិទហ៊ុមព័ទ្ធដោយកម្លាំងប៉ូលិស ក្រោយពីបុរសម្នាក់ប្រដាប់ដោយអាវុធ ត្រូវគេរាយការណ៍ថា បានចាប់មនុស្សមួយចំនួនធ្វើចំណាប់ខ្មាំង រួមទាំងស្រ្តីមានផ្ទៃពោះម្នាក់ផងដែរ នៅក្នុងអគារមួយកន្លែងនៅតំបន់នោះ ខណៈពុំទាន់មានការបញ្ជាក់ច្បាស់ថា ជាករណីអ្វីឲ្យជាក់ច្បាស់នៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។