(សិង្ហបុរី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយនៅក្នុងសណ្ឋាគារ Capella ប្រទេសសិង្ហបុរី ក្រោយពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាជាមួយលោក គីម ជុងអ៊ុន ថា លោក គីម បានព្រមតាមការអញ្ជើញរបស់លោកហើយ ដើម្បីទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ការអញ្ជើញនេះផងដែរ ទំនងជាបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគី និងការទទួលទានអាហារថ្ងៃត្រង់ ដែលបានប្រព្រឹត្តទៅកាលពីប៉ុន្មានម៉ោងមុខនេះ ប៉ុន្តែពុំមានការបញ្ជាក់ថា តើលោក គីម នឹងរៀបចំដំណើរទៅកាន់សហរដ្ឋអាមេរិក នៅពេលណាឲ្យប្រាកដនោះឡើយ៕