BREAKING NEWS (Update): មេដឹកនាំអាមេរិក-កូរ៉េខាងជើង «នឹងចេញសេចក្តីប្រកាសរួមមួយ» ខណៈការទទួលទានអាហារត្រូវបញ្ចប់ និងមានការដើរលំហែកាយបន្តិច! (Photo and Video inside)
12-06-2018 11:54
(សិង្ហបុរី)៖ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាននាំគ្នាដើរកម្សាន្តនៅឯសណ្ឋាគារ Capella ក្រោយពីមេដឹកនាំទាំងពីរនេះ បានទទួលទានអាហារថ្ងៃត្រង់រួមគ្នា ហើយនៅពេលបន្ទាប់ទៀតនេះ សេចក្តីប្រកាសរួមគ្នាក៏នឹងអាចកើតមានផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងពិធីទទួលទានអាហារនោះ មេដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងក្រុមប្រតិភូទាំងសងខាង បានអង្គុយពិភាក្សាគ្នាបណ្តើរ និងពិសាអាហារបណ្តើរ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងអាហារដែលត្រូវបានរៀបចំ ទៅតាមចំណង់ចំណូលចិត្ត នៃមេដឹកនាំពិភពលោកទាំងពីរនេះផ្ទាល់តែម្តង៕