Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករខ្សែបម្រើ ៤រូប ដែលនឹងលេចធ្លោបំផុតប្រចាំព្រឹត្តិការណ៍ World Cup 2018

12-06-2018 11:18

(ម៉ូស្គូ)៖ មុនដល់ថ្ងៃប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ មានកីឡាករបម្រើមួយចំនួនដែលមានការចាប់អារម្មណ៍ ក្រោយពីពួកគេបានបញ្ចេញទម្រង់លេងយ៉ាងល្អ កាលពីប្រកួតមិត្តភាពកន្លងមក។

កីឡាករដែលត្រូវបានគេគិតថា អាចនឹងរះនៅក្នុងយុទ្ធនាការ World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនោះមានដូចជាខាងក្រោម ដែលត្រូវបានដកស្រង់ចេញដោយសារព័ត៌មាន Fox Sports។

១៖ កីឡាករ Nemanja Matic មកពីក្លឹប Manchester United ជាកីឡាករជម្រើសជាតិស៊ែប៊ី
២៖ កីឡាករ Sami Khedira មកពីក្លឹប Juventus ជាកីឡាករជម្រើសជាតិរបស់អាល្លឺម៉ង់
៣៖ កីឡាករ N’Golo Kante មកពីក្លឹប Chelsea ជាកីឡាករជម្រើសជាតិបារាំង
៤៖ កីឡាករ Sergio Busquets មកពីក្លឹប FC Barcelona ជាកីឡាករជម្រើសជាតិអេស្ប៉ាញ។

សម្រាប់ខ្សែប្រយុទ្ធវិញមានដូចជា Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Lionel Messi របស់អាហ្សង់ទីន រីឯកីឡាករខ្សែការពារគឺមាន Sergio Ramos របស់អេស្ប៉ាញ និង Mats Hummels របស់អាល្លឺម៉ង់៕