Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): ទីបំផុតជំនួប​លើកទី២ត្រូវបញ្ចប់ក្នុង​រយៈពេល​៩០នាទី ខណៈមេដឹកនាំទាំងពីរ​ ត្រៀមទទួល​ទានអាហារ​ថ្ងៃត្រង់​រួមគ្នា! (Photo and Video inside)

12-06-2018 11:08

(សិង្ហបុរី)៖ ជំនួប​កំពូលទ្វេភាគីលើកទី ២​ មានរយៈពេលជាង ៩០នាទី រវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមទាំង​ក្រុមមន្ត្រី​ទីប្រឹក្សាជាន់ខ្ពស់​របស់មេដឹកនាំ​ទាំងពីរភាគីត្រូវបានបញ្ចប់​ និងបន្ទាប់មកទៀត គឺការ​ទទួលទានអាហារ​ថ្ងៃត្រង់រួមគ្នា។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សា​គ្នាជា​ប្រវត្តិសាស្ត្រ នៅ​ម៉ោង ៩៖០០នាទីព្រឹក​ថ្ងៃអង្គារ​នេះ (ម៉ោង​នៅសិង្ហបុរី ឬត្រូវនឹង​ម៉ោង ៨៖០០នាទី​នៅកម្ពុជា) ដោយ​ក្នុងកិច្ចពិភាក្សាលើកទី ១ មេដឹកនាំ​ទាំងពីរ​បានធ្វើការ​ស្វាគមន៍គ្នាទៅវិញទៅមកក្នុងវេទិកា ដែលត្រូវបាន រៀបចំនៅសណ្ឋាគារ Capella និងពិភាក្សាគ្នាជាទូទៅ ដោយបានចំណាយពេល​ជាង ៤០នាទី៕