Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow​ រងការវាយប្រហារដោយជំងឺគាំងបេះដូង

12-06-2018 09:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់សេតវិមាន លោក Larry Kudlow បានរងការវាយប្រហារដោយជំងឺគាំងបេះដូង និងកំពុងត្រូវបានសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter មុននឹងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី នៅព្រឹកថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «លោក Larry Kudlow មនុស្សដ៏អស្ចារ្យម្នាក់របស់ពួកយើង ដែលបានបំពេញការងារយ៉ាងល្អលើ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានរងគាំងបេះដូងភ្លាម ហើយបច្ចុប្បន្នលោកកំពុងស្ថិតនៅឯមន្ទីរពេទ្យ Walter Reed Medical Center»