(សិង្ហបុរី)៖ យោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១១ ខែមិថុនានេះ បានឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីសណ្ឋាគារ ដែលខ្លួនស្នាក់នៅ ដើម្បីធ្វើដំណើរកម្សាន្ត ទស្សនាទីក្រុងរបស់សឹង្ហបុរី នាពេលរាត្រី មុនពេលនៃកិច្ចប្រជុំកំពូល ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
សូមជម្រាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា ដើម្បត្រៀមចូលរួមកិច្ចប្រជុំកំពូល ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅ នាម៉ោង០៩៖០០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនាស្អែកនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី៕