(ពិភពលោក)៖ ខណៈដែលពិភពលោក ពោរពេញដោយអ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រច្រើនរាប់មិនអស់ ដោយសារតែកត្តាផ្សេងៗ ប៉ុន្តែអ្នកដែលមានភាពវ័យឆ្លាត មិនបានបណ្តោយខ្លួនទៅតាមស្ថានភាពទាំងនោះឡើយ ហើយបែរជាអាចឆក់យកឱកាស បង្កើតជាផលប្រយោជន៍ រុញច្រានខ្លួនឯងក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក។ ខាងក្រោមនេះជាបណ្តាប្រទេសទាំង១០ ដែលប្រមូលផ្ដុំដោយមហាសេដ្ឋីលំដាប់ពិភពលោកច្រើនជាងគេ៖

១៖សហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៥៨៥នាក់
២៖ប្រទេស ចិន មានមហាសេដ្ឋីចំនួន ៤៧៦នាក់
៣៖ប្រទេស ឥណ្ឌា មានមហាសេដ្ឋីចំនួន ១៣១នាក់
៤៖ ប្រទេស អាឡឺម៉ង់ មានមហាសេដ្ឋីចំនួន ១១៤នាក់
៥៖ ប្រទេស រុស្ស៊ី មានមហាសេដ្ឋីចំនួន ៩៦នាក់
៦៖ ទីក្រុង ហុងកុង មានមហាសេដ្ឋីចំនួន ៦៧នាក់
៧៖ ចក្រភពអង់គ្លេស មានមហាសេដ្ឋីចំនួន ៥៤នាក់
៨៖ប្រទេស ប្រេហ្ស៊ីល មានមហាសេដ្ឋីចំនួន ៤៣នាក់
៩៖ ប្រទេស អ៊ីតាលី មានមហាសេដ្ឋីចំនួន ៤២នាក់
១០៖ ប្រទេស កាណាដា មានមហាសេដ្ឋីចំនួន ៣៩នាក់៕
ប្រភព៖ Wikipedia