(ចិន)៖ កិច្ចប្រជុំលើកទី១៨ នៃក្រុមប្រឹក្សាភិបាលប្រមុខរដ្ឋ នៃប្រទេសជាសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ បាននិងកំពុងធ្វើឡើងនៅក្រុង Qingdao ខេត្ត Shandong ប្រទេសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។ នេះជាសន្និសីទកំពូលលើកទី១ បន្ទាប់ពីអង្គការសហប្រតិបត្តិការសៀងហៃ បានបន្ថែមសមាជិកថ្មីទៀត។
លោក Luo Zhaohui ឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា បានជឿជាក់ថា បន្ទាប់ពីប្រទេសទាំងពីរឥណ្ឌា និងប៉ាគីស្ថានចូលជាសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ ប្រជាជនសរុប នៃប្រទេសជាសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃចំនួន៨ នឹងមានលើសពី៣ពាន់១រយលាននាក់ ហើយ GDP លើសពី១៧ទ្រីលានដុល្លារអាមេរិក ដែលបានជំរុញឲ្យមានសន្ទុះខ្លាំងក្លា សម្រាប់ការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃ។
លោក Rashid Alimov អគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ បានថ្លែងថា ប្រទេសទាំងពីរឥណ្ឌា និងប៉ាគីស្ថាន ដែលចូលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ នឹងផ្តល់ផលប្រយោជន៍ ដល់ការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ីខាងត្បូង ជាពិសេសគឺប្រទេសឥណ្ឌា និងប៉ាគីស្ថានធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងការប្រឆាំងភេរវកម្មក្នុងតំបន់៕ (ព័ត៌មានពី CRI)