(ចិន)៖ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន បានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះថា សន្និសីទកំពូលក្រុង Qingdao គឺជាកិច្ចប្រជុំកំពូលលើកទី១ ដែលមេដឹកនាំប្រទេសសមាជិកចំនួន៨ ប្រមូលផ្តុំគ្នា បន្ទាប់ពីអង្គការសហប្រតិបត្តិការសៀងហៃ បានពង្រីកបន្ថែម គឺមានអត្ថន័យជាប្រវត្តិសាស្ត្រ។
លោកបានបន្តទៀតថា កម្លាំងនៃអង្គការសហប្រតិបត្តិការសៀងហៃ កាន់តែខ្លាំង ការយកចិត្តទុកដាក់និងការរំពឹងទុករបស់ប្រជាជន នៃបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ទៅលើអង្គការមួយនេះ ក៏កាន់តែច្រើន ហើយភារកិច្ចនៃអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងវិស័យរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងការជំរុញការអភិវឌ្ឍឲ្យកាន់តែមានភាពរុងរឿងក៏កាន់តែខ្លាំងឡើង។
លោកប្រធានាធិបតេយ្យបានបន្តថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសជាសមាជិក ក្តាប់យកសន្និសីទលើកនេះ ជាឱកាសបូកសរុបបទពិសោធអភិវឌ្ឍន៍ វិភាគសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិ រៀបចំផែនការ សហប្រតិបត្តិការ នាពេលអនាគត ដើម្បីជំរុញឲ្យអង្គការសហប្រតិបត្តិការសៀងហៃ ដើរកាន់តែរឹងមាំ ឈានទៅមុខកាន់តែយូរអង្វែង៕ (ព័ត៌មានពី CRI)