ប្រធានាធិបតីចិន-រុស្ស៊ី ព្រមព្រៀងគ្នា ជម្រុញការអភិវឌ្ឍកាន់តែខ្លាំង នៃទំនាក់ទំនងនៅកម្រិតខ្ពស់
10-06-2018 00:16
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីន និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងការជម្រុញបន្ថែមទៀតនូវការអភិវឌ្ឍទំនាក់ទំនង ប្រទេសចិន និងរុស្ស៊ី នៅកម្រិតខ្ពស់មួយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ។
មេដឹកនាំទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងនេះ នៅអំឡុងពេលកិច្ចពិភាក្សាគ្នា នារដ្ឋធានីប៉េកាំង របស់ចិន។
សូមជម្រាបថា លោក ពូទីន កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ហើយលោកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល Shanghai Cooperation Organization (SCO) លើកទី១៨ នៅទីក្រុងស៊ីងដា តំបន់ភាគខាងកើត ប្រទេសចិន នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕