(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពសរុប២,០០០នាក់ មកពីកងអង្គភាពពិសេសនៃប្រទេសចំនួន១៣ ដែលជាសមាជិករបស់អង្គការ NATO ធ្វើសមយុទ្ធ Trojan Footprint 18 នៅលើទឹកដីប្រទេសអេស្តូនី ឡាតវី និងលីទុយអានី។
២៖ មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសអាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ី សាធារណរដ្ឋដូមីនីកែន បែលហ្សិក និងអាល្លឺម៉ង់ ធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់ឆ្នាំ២០១៩-២០២០។
៣៖ កិច្ចប្រជុំនៃប្រទេសសេដ្ឋកិច្ចកំពូលទាំង០៧ ឬហៅកាត់ថា G7 ប្រព្រឹត្តទៅនៅប្រទេសកាណាដា។
៤៖ ជនជាតិប៉ាឡេស្ទីន០៤នាក់ បាត់បង់ជីវិត និង៦១៨នាក់រងបួស ក្រោមកាណុងកាំភ្លើងរបស់អ៊ីស្រាអែល នៅអំឡុងការប៉ះទង្គិចគ្នាក្បែរព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា។
៥៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពាក់មេដាយមិត្តភាពនៃប្រទេសចិនឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាលើកដំបូងពុំធ្លាប់មាន។
៦៖ អាមេរិកបញ្ជូនយន្តហោះយោធាធុនធំ KS-135 Stratotankers ចំនួន០៤គ្រឿង និងកងទ័ព១៥០នាក់ មកភាគខាងលិចអ៊ុយក្រែន ដើម្បីចូលរួមសមយុទ្ធ។
៧៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង រៀបចំពិធីជប់លៀងស្វាគមន៍បណ្តាមេដឹកនាំប្រទេសនិងថ្នាក់ដឹកស្ថាប័នអន្តរជាតិ ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO។