(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមសិទ្ធិមនុស្សលីប៊ីអះអាងថា សហរដ្ឋអាមេរិក វាយប្រហារច្រឡំ នាំឲ្យស្លាប់ជនស្លូតត្រង់០៣នាក់។
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្វើសន្និសីទសារព័ត៌មានរួម នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
៣៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជាសមាជិកអង្គការ NATO ចូលរួមកិច្ចប្រជុំនៅទីសណ្នាក់ការកណ្តាល ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
៤៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អញ្ជើញទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
៥៖ ទីបំផុតអង្គការ NASA ប្រកាសពីរបកគំហើញធំបំផុត ដែលទើបរកឃើញលើភពអង្គារ។
៦៖ អ៊ីស្រាអែលទម្លាយរូបថតសម្ងាត់ថា ចិនទំនងជាបានផ្លាស់ប្តូរ ឬដកប្រព័ន្ធមីស៊ីលចេញពីកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង។
៧៖ សាកសពអ្នកស្លាប់កើនដល់ ១០៩នាក់ហើយ ត្រូវបានរកឃើញក្នុងគំនរផេះភ្នំភ្លើងហ្គាតេម៉ាឡា។