(ម៉ូស្គូ)៖ Telstar គឺជាឈ្មោះបាល់ទាត់ ដែលប្រើក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដែលចាប់ផ្តើមនាថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ដោយក្នុង១គ្រាប់ (បាល់ Original) មានតម្លៃទាបបំផុត ១២៩.៩៥ផោន ស្មើនឹង ១៧៤ដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន The Sun ដែលបានដកស្រង់ចេញពីគេហទំព័រក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas របស់អាល្លឺម៉ង់បានបញ្ជាក់ថា បាល់ Telstar ១គ្រាប់មានតម្លៃ ១៧៤ដុល្លារដែលមានដាក់លក់នៅលើ Online នៃក្រុមហ៊ុន Adidas’ official online store មុនការប្រកួតផ្លូវការចាប់ផ្តើម និងធ្លាក់មកនៅត្រឹមតែ ២៨ដុល្លារ ក្នុង១គ្រាប់ ក្រោយពេល World Cup 2018 ដែលមាន ៦៤ប្រកួតបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
តម្លៃ ១៧៤ដុល្លារ ក្នុង១គ្រាប់នេះដែរ គឺមានតម្លៃជាងបាល់ Brazuca ដែលត្រូវបានប្រើនៅ FIFA World Cup នៅប្រទេសប្រេស៊ីលកាលពី ៤ឆ្នាំមុន។