(ប៉ារីស)៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើង នៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង ហើយវាក៏បានបណ្តាលឲ្យមនុស្សចំនួន១១នាក់រងរបួសផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។
គួរជម្រាបថា ភ្លាមៗបែបនេះគេមិនទាន់ដឹងថា ហេតុការណ៍ខាងលើ បង្កឡើងដោយសារមូលហេតុអ្វីឡើយ ហើយក៏ពុំទាន់មានសេចក្តីរាយការណ៍ ឬការបញ្ជាក់ច្បាស់ពីអាជ្ញាធរបារាំងថា ករណីខាងលើគឺជាសកម្មភាពបំផ្ទុះគ្រាប់បែក ដោយក្រុមភេរវករ ឬក៏គ្រោះថ្នាក់កើតឡើងដោយយថាហេតុនៅឡើយទេ ខណៈភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណ៧០នាក់ កំពុងនៅកន្លែងកើតហេតុ៕