BREAKING NEWS: ផ្ទុះអណ្តូងរ៉ែដែកនៅចិន «ផ្តាច់ជីវិតមនុស្ស១១នាក់ និង២៥នាក់ជាប់ខ្លួន»
05-06-2018 21:13
(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង ២៥នាក់ទៀតជាប់ខ្លួន បន្ទាប់ពីអណ្តូងរ៉ែដែកមួយកន្លែង ស្ថិតនៅក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន បានផ្ទុះយ៉ាងកក្រើកតែម្តង។ នេះបើតាមការចេញផ្សាយដោយ CCTV នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
មូលហេតុនៃការផ្ទុះនោះ មិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែក្រុមសង្គ្រោះជាច្រើនក្នុងខេត្ត Liaoning កំពុងតែព្យាយាមជួយសង្គ្រោះ កម្មករអណ្តូងរ៉ែទាំង ២៥នាក់ ដែលកំពុងជាប់ខ្លួននោះនៅឡើយ៕